ដំណាំស្វាយ របៀបដាំនិងការថែទាំ

ស្វាយ ​គឺជា​ដំណាំ​មួយ​ប្រភេទ មាន​ដាំ​ច្រើនជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា​យើង ប៉ុន្តែ​យើង​នៅ​មិនទាន់​មានពូជ​ស្វាយ​ដែល​អាច​នាំចេញ​យកទៅលក់​នៅក្រៅ​ប្រទេស ​បាន​នៅឡើយ​ទេ គឺមាន​ត្រឹមតែ​ស្វាយ​ប្រភេទ​បែប​ធម្មតា​ជា​ពូជ​ក្នុងស្រុក​ដែល​បាន​ដាំ​តៗ​ គ្មា​ជា​រហូតមក​។ ទោះបីជា​យ៉ាងណាក៏ដោយ ស្វាយ​ដែលមាន​និង​ផល​ដែល​ទទួលបាន​គឺ​ល្មម​គ្រប់គ្រាន់​សម្រាប់​បំពេញ​ សេចក្តីត្រូវការ​នៅក្នុង​ស្រុក​តែប៉ុណ្ណោះ​។ តែ​សម្រាប់​ប្រទេស​ដទៃ​ដូចជា​តៃវ៉ាន់ ហ្វីលីពីន ថៃ ម៉ិចស៊ីកូ​វិញ គេ​មានពូជ​ស្វាយ​ដែល​ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ​អាច​នាំចេញ​យកទៅលក់​ នៅ​ក្រៅប្រទេស​បាន​ប្រាក់កម្រៃ​ច្រើនជាង​ការលក់​នៅក្នុង​ស្រុក​។​

ក្នុងចំណោម ​ពូជ​ស្វាយ​ទាំងអស់​ដែល​ចរាចរ​នៅលើ​ទីផ្សារ​អន្តរជាតិ​មានតែ​ពូជ​ស្វាយ​ តៃវ៉ាន់​ឈ្មោះថា “IRWIN” មួយ​ប៉ុណ្ណោះ​ត្រូវបាន​ក្រុម​ជន​អ្នក​ទេសចរណ៍​សរសើរ​ថា មាន​រសជាតិ និង គុណភាព​ល្អ​ជាង​ស្វាយ​ណាៗ​ទាំងអស់ បន្ទាប់មក​គឺ​ស្វាយ​ឈ្មោះ “Carabao” មកពី​ប្រទេស​ហ្វីលីពីន​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ស្វាយ​ពូជ​ល្អ​បំផុត​ផងដែរ ​។

ក្រៅពី​ស្វាយ​ទាំងពីរ​ពូជ​ខាងលើ​នៅមាន​ពូជ​ស្វាយ​មួយទៀត​ដែលមាន​ ប្រភព​មកពី​ប្រទេស​ឥណ្ឌា​គឺ​ពូជ​ស្វាយ “Kesar” (​កេសរ​) ស្វាយ​ប្រភេទ​នេះ​ត្រូវបាន​គេ​យកទៅ​ដាំ​នៅ​ច្រើន​ប្រទេស​,

ប៉ុន្តែ​ឥណ្ឌា​នៅ​រក្សា​បានជា​ប្រទេស​នាំ​ស្វាយ​នេះ​ចេញ​ធំជាងគេ​ដដែល​។ ក្នុងពេល​ថ្មីៗ​នេះ​ពូជ​ស្វាយ​ប្រភេទ “​កេសរ​” នេះ​ត្រូវបាន​នាំយកទៅ​ឡង់សេ​នៅ​ប្រទេស​អាមេរិក​ទទួល​បានកា​រ​ចាប់អារម្មណ៍​ ច្រើន​ពី​សំណាក់​អូ​តែ​ល រី​ស្សត និង ភោជនីយដ្ឋាន​ធំៗ ធ្វើ​ឲ្យ​ឥណ្ឌា​រីកមុខ​ប៉ុន​គ្រាប់​ជី​។​

ដី​នៅ​ប្រទេស​កម្ពុជា​យើង អាកាសធាតុ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​វា​អំណោយផល​ល្អ​ណាស់​សំរាប់​ដំណាំ ​ស្វាយ ប៉ុន្តែ​អ្វីដែល​យើង​ខ្វះ​នោះ​គឺ​ពូជ​ស្វាយ​មួយ​ល្អ​និង​បច្ចេកទេស​នៃ​ ការដាំ​វា ចំពោះ​ទីផ្សារ​វិញ​គឺ​មិន​ខ្វះ​ទេ​ឲ្យ​តែ​យើង​មានពូជ​ស្វាយ​មួយ​ដែល​ទីផ្សារ ​អន្តរជាតិ​គេ​ស្គាល់​រួចហើយ​, តែ​ចំពោះ​ស្វាយ​ដែល​យើង​មាន​ក្នុងប្រទេស​យើង​រួចហើយ​ដូចជា កែវ​ចិន កែវ​សារី កែវ​រមៀត វា​មិនមាន​ទីផ្សារ​នៅ​ខាងក្រៅ​ទេ​។​

តួយ៉ាង ​ស្វាយ “​កែវ​ចិន​” ដែលជា​ប្រភេទ​ស្វាយ​លេខ​មួយ​ក្នុងស្រុក​យើង នាពេល​ខ្លះ​តម្លៃ​របស់​វា​ឡើងដល់ ៤០០០០ ទៅ ៨០០០០​រៀល សម្រាប់​ផ្លែ​មួយ​ឡូ (១២​ផ្លែ​) នៅ​មិនទាន់បាន​យកទៅ​ប្រៀបធៀប​ជាមួយ​ស្វាយ​របស់​ស្រុក​គេ​នៅឡើយ​ថា​តើ ស្វាយកែវចិន​នេះ​មាន​ចំណាត់ថ្នាក់​សម្រាប់​នាំចេញ​បានដែរ​ឬទេ​?

​ ​អ្វីដែល​គួរ​ឲ្យ​សោកស្តាយ​ជាងគេ​នោះ​គឺ​ភាគច្រើន​អ្នក​ដាំ​ស្វាយ​និយម​ ចូលចិត្ត​នាំគ្នា​ដាំ​ស្វាយ​ពូជ​កែវ​រមៀត​ច្រើនជាងគេ ព្រោះ​វា​ប្រើពេល​ត្រឹមតែ ៣​ឆ្នាំ​អាច​ទទួលបាន​ផល តែ​តម្លៃ​របស់​វា​ថោក​ពិបាក​លក់​ចេញ និង​ជួបប្រទះ​បញ្ហា​ដួង​ស៊ី​ដើម​ច្រើន ធ្វើ​ឲ្យ​អ្នក​ដាំ​ស្វាយ​ប្រភេទ​នេះ​ខកចិត្ត​ច្រើន​គ្នា​ណាស់។

ដើម្បី ​ទទួលបាន​កម្រៃ​ខ្លះ​ពី​ការដាំ​យើង​គួរ​នាំគ្នា​រើស​ពូជ​ស្វាយ​ដែលមាន​ គុណភាព​ល្អ​មក​ដាំ ដូចជា​ស្វាយកែវចិន ស្វាយទុរេន ព្រោះ​វា​មាន​រសជាតិ​ឆ្ងាញ់​មានតម្លៃ​ខ្ពស់​ក្នុង​ទីផ្សារ​និង​ងាយ​លក់​ចេញ​ ក្នុង​ទីផ្សារ​។