របៀប បណ្តុះសណ្តែក
សណ្ដែកបណ្ដុះ ជាបន្លែមួយប្រភេទដែលពេញនិយមបំផុតក្នុងការបរិភោគ ហើយមានភាពងាយស្រួលក្នុងការដាំដុះ វាអាចលូតលាស់លើដីច្រើនប្រភេទក្រោមលក្ខខណ្ឌអាកាសធាតុផ្សេងៗជាច្រើន។ ប៉ុន្តែសណ្ដែកបណ្ដុះលក់នៅតាមផ្សារ កំររកបានសណ្ដែកដែលអត់ដាក់ ថ្នាំស ដូចនេះដើម្បីចៀសវវាងទទួលទានសណ្ដែកដែលប្រើថ្នាំ យើងអាចមកសាកល្បងនូវបច្ចេកទេសបណ្ដុះសណ្ដែកតាមបែបធម្មជាតិដូចខាងក្រោម៖
សម្ភារះដែលត្រូវមាន
-គ្រាប់សណ្តែក ២០០ក្រាម
-កញ្ជើមួយ ឬ ជាលដែលមានប្រហោងអាចច្រោះទឹកបាន
-ដីជីររសោះៗ ២គីឡូ
-ស្បៃមុង បួនបន្ទះ។
របៀបបណ្តុះសណ្តែក
បច្ចុប្បន្នសំបូរទៅដោយបន្លែគីមីស្ទើរតែគ្រប់ប្រភេទ ដែលធ្វើឱ្យអ្នកទទួលទានមានការព្រួយពីសុវត្ថិភាពសុខភាពជាខ្លាំង។ ប៉ុន្ដែ
យើងអាចជៀសវាងបាននូវបន្លែគីមីមួយចំនួន ដោយធ្វើការដាំដុះនៅផ្ទះដោយខ្លួនឯងងាយៗ។ បងប្អូនគួរតែឧស្សាហ៍ព្យាយាម
ដាំបន្លែនៅជុំវិញផ្ទះកុំឱ្យដីនៅទំនេរ ព្រោះការហូបបន្លែធម្មជាតិ យើងនឹងទទួលបានសុខភាពល្អ អាចសន្សំប្រាក់បានទៀត ប្រសិនបើមានសុខភាពល្អមិនជំងឺមកបៀតបៀន។
ដូច្នេះ ថ្ងៃនេះយើងសូមបង្ហាញវិធីងាយៗសម្រាប់បងប្អូនស្រ្តីមេផ្ទះពីការបណ្ដុះសណ្ដែកនៅផ្ទះ ដោយមិនចំណាយពេលច្រើន
ចំណេញថវិកា ហើយមានសុវត្ថិភាព។ វិធីនោះមានសម្ភារដូចជាក្រណាត់ស្ដើង កញ្រ្ចែង គ្រាប់សណ្ដែកខៀវ និងមាន៤ដំណាក់កាលដូចខាងក្រោម៖
ដំណាក់កាលទី១ លាងគ្រាប់សណ្ដែក និងត្រាំ
យកគ្រប់សណ្ដែកខៀវក្នុងបរិមាណល្មមតម្រូវការមកលាងឱ្យលាងស្អាត បន្ទាប់ពីលាងស្អាត ត្រូវត្រាំឱ្យបានមួយយប់។
ដំណាក់កាលទី២ ការដាក់គ្រាប់ស្ដែកទៅបណ្ដុះ
បន្ទាប់ពីត្រាំបានមួយយប់រួចមក ពេលព្រឹកឡើងត្រូវស្រងគ្រាប់សណ្ដែកនោះយកដាក់ក្នុងកញ្ច្រែង ដែលយើងរៀបចំដូចនៅក្នុង
រូបភាពខាងក្រោម។ សូមកុំដាក់គ្រាប់សណ្ដែកក្រាស់ពេក ព្រោះវាអាចដុះអត់អស់ ពេលដាក់រួច សូមទាញក្រណាត់នោះគ្របសណ្ដែកនោះ ឬអាចយកកន្សែងដែលសើមក៏បាន។
ដំណាក់កាលទី៣ ការដាក់កន្លែងបណ្ដុះ
ក្រោយពីរៀបចំដូចដែលបានរៀបរាប់ដូចខាងលើរួចរាល់ ត្រូវយកញ្រ្ចែងនោះទៅដាក់ក្នុងកេះហើយគ្របឱ្យជិតកុំត្រូវពន្លឺ និងខ្យល់ចេញចូល (សណ្ដែកនៅទីងងឹងនឹងដុះបានលឿនហើយល្អ)។
ដំណាក់កាលទី៤ ឱ្យទឹក
ត្រូវឱ្យទឹកមួយថ្ងៃពីរដង ពេលព្រឹក និងពេលល្ងាច ប៉ុន្តែសូមបញ្ជាក់ថា កុំឱ្យមានទឹកដក់ ព្រោះវាធ្វើគ្រាប់សណ្ដែកនោះរលួយ។ ត្រឹមតែរយៈពេលពីរយប់បងប្អូនអាចដកយកមកធ្វើម្ហូបបាន (ប្រសិនបើចង់ដុះវែងសូមទុកដល់បីយប់)៕
១- លាយទឹកក្តៅឧណ្ហៗក្នុងចានមួយ ទឹកក្តៅបីកែវ ទឹកត្រជាក់បីកែវ
២- ត្រាំគ្រាប់សណ្តែកក្នុងទឹកក្តៅឧណ្ហៗ ចំនួនមួយម៉ោង
៣- យកបន្ទះស្បៃមុងទី១ ទៅលាតក្នុងកញ្ច្រែង
៤- ផ្សើមដីជីររសោះៗនោះ អោយសើមតិចៗ
៥- ចាក់ដីជីរចូលកញ្ច្រែង ហើយពង្រាយ អោយមានផ្ទៃរាបស្មើ
៦- យកគ្រាប់សណ្តែកដែលត្រាំ នេះ ទៅសម្រស់ទឹកចេញ ទុកមួយអន្លើ
៧- យកស្បៃមុង២បន្ទះ ទៅជ្រលក់ទឹកក្តៅឧណ្ហៗនោះ រួចពូតអោយស្រស់ទឹក ហើយយកមកក្រាល ពីលើដី រៀបស្បៃមុង អោយមានផ្ទៃរាបស្មើធេង
៨- យកគ្រាប់សណ្តែក យកមកពង្រាយ ពីលើស្បៃមុង អោយរាយស្មើគ្នា
៩- យកបន្ទះស្បៃមុងចុងក្រោយ ជ្រលក់ទឹកក្តៅឧណ្ហៗ ពូតហើយ លាតគ្របពីលើ
១០- ប្រស់ទឹកម្តងទៀត អោយសើមសណ្តែកស្មើគ្នា។
១១- កាត់ស្លឹកចេកមួយធាងគ្របពីលើ មួយជាន់ទៀត
១២- យកកញ្ច្រែងទុកនៅក្រៅផ្ទះ កន្លែង ដែលមានម្លប់ហើយក្តៅស្អុះ អត់សូវមានខ្យល់ចេញចូល
១៣- ប្រស់ទឹក ចំនួនពីរថ្ងៃ មួយថ្ងៃ យ៉ាងហោច អោយបាន មួយដង
១៤- នៅថ្ងៃទីបី យើងអាចយកចូលផ្ទះ ទុកនៅគន្លៀតណាក៏បាន ប្រស់ទឹកតិចតួច ក្នុងមួយថ្ងៃ រហូតដល់សណ្តែកធំ អាចបេះផលបាន។
១៥- ធ្វើរបៀបនេះ ងាយដកសណ្តែក យកមកលាងទឹកបរិភោគ។ បើអោយទឹកគ្រប់គ្រាន់ ហើយទីកន្លែងស្អុះស្អាប់ សណ្តែកនឹងលូតធាត់ល្អ។
បងប្អូនយើងទាំងអស់ គួរតែសាកល្បងវិធីសាស្រ្ដមួយនេះព្រោះវាងាយស្រួល មិនចំនាយថវិការច្រើន អាចឲ្យយើងទទួលបានផលលឿន និងធម្មជាតិទៀតផង ៕
0 Comments
Post a Comment